ក្រមសីលធម៌
ក្រមសីលធម៌របស់ WRC :
ខាងក្រោមនេះគឺជាបទបញ្ញតិសំខាន់ៗអំពីសិទ្ធិកម្មករនៅក្នុងក្រមសីលធម៌របស់ WRC ។ ក្រមសីលធម៌របស់សaកលវិទ្យាល័យភាគច្រើនដែលជាសមាជិក WRC មានចែងនូវចំណុច ដូចខាងក្រោម ហើយWRC ប្រើប្រាស់កំរិតស្តង់ដារនេះជាមូលដ្ឋានដើម្បីធ្វើការស៊ើបអង្កេត។
ក្រមសីលធម៌របស់ WRC :
ខាងក្រោមនេះគឺជាបទបញ្ញតិសំខាន់ៗអំពីសិទ្ធិកម្មករនៅក្នុងក្រមសីលធម៌របស់ WRC ។ ក្រមសីលធម៌របស់សaកលវិទ្យាល័យភាគច្រើនដែលជាសមាជិក WRC មានចែងនូវចំណុច ដូចខាងក្រោម ហើយWRC ប្រើប្រាស់កំរិតស្តង់ដារនេះជាមូលដ្ឋានដើម្បីធ្វើការស៊ើបអង្កេត។
១. ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ផ្សេងៗ :
និយោជកត្រូវទទួលស្គាល់ថា ប្រាក់ឈ្នួលចាំបាច់ ត្រូវតែឆ្លើយតបទៅនឹងតម្រូវការមូលដ្ឋានរបស់និយោជិត។ និយោជកត្រូវតែបង់ប្រាក់ឈ្នួល និងអត្ថប្រយោជន៍ដែលស្របតាមច្បាប់ និងបទបញ្ជារជាធរមានទាំងអស់ ហើយដែលឆ្លើយតបទៅនឹងតម្រូវការចាំបាច់ និងបង្កើតនូវប្រាក់ឈ្នួលដែលធានាការរស់នៅប្រកបដោយសេចក្តីថ្លៃថ្នូរដល់កម្មករនិយោជិត និងក្រុមគ្រួសាររបស់ពួកគេ ។
២. ម៉ោងធ្វើការ :
កម្មករនិយោជិតទទួលប្រាក់ឈ្នួលគិតតាមម៉ោង និង/ឬទទួលប្រាក់ឈ្នួលគិតតាមបរិមាណ ផលិតផលត្រូវៈ (1)មិនតំរូវឲ្យធ្វើការលើសពីមួយណាដែលតិចជាងនៃ(ក)៤៨ម៉ោងក្នុងមួយ សប្តាហ៍ឬ (ខ)ការកំណត់ម៉ោងធ្វើការធម្មតាតាមច្បាប់របស់ប្រទេសសាម៉ី និង(2) ត្រូវមាន សិទ្ធិឈប់សំរាកយ៉ាងតិចមួយថ្ងៃក្នុងមួយសប្តាហ៍ រួមទាំងការឈប់សំរាកនៅថ្ងៃបុណ្យ និងថ្ងៃវិស្សមកាលផ្សេងៗផងដែរ។
៣. ប្រាក់ថែមម៉ោងៈ
រាល់ការងារថែមម៉ោងត្រូវតែធ្វើឡើង តាមគោលការណ៍ស្ម័គ្រចិត្តរបស់កម្មករ និងនិយោជិត។ បន្ថែមលើប្រាក់ឈ្នួលក្នុងពេលធ្វើការធម្មតាកម្មករនិយោជិតដែលទទួលប្រាក់ឈ្នួលគិតតាម ម៉ោង និង/ឬប្រាក់ឈ្នួលគិតតាមបរិមាណផលិតផលត្រូវទទួល ប្រាក់ថែមម៉ោងស្របទៅតាមច្បាប់របស់ប្រទេសនោះ ឬនៅប្រទេសដែលច្បាប់ទាំងនោះមិនទាន់មានចែង ត្រូវទូទាត់យ៉ាងហោចណាស់មានអត្រា ស្មើនឹងមួយដងកន្លះនៃអត្រាម៉ោងធ្វើការធម្មតា ។
៤. ពលកម្មកុមារៈ
និយោជកមិនត្រូវប្រើប្រាស់កម្មករដែលមានអាយុតិចជាង១៥ឆ្នាំឡើយ (រឺ ១៤ឆ្នាំ ដែលស្របតាមអនុសញ្ញារបស់អង្គការពលកម្មអន្តរជាតិ ILO បានអនុវត្តនៅបណ្តាប្រទេសកំពុងអភិវឌ្ឍន៍ ហើយច្បាប់នៃប្រទេសទាំងនោះមានការលើកលែង) នៅពេលដែលអាយុបញ្ចប់នៃការអប់រំខ្ពស់ជាងបទដ្ឋាននៃអាយុអប្បបរមាដែលអាចធ្វើការបានដូចមានចែងខាងលើ, ត្រូវគោរពទៅតាមអាយុបញ្ចប់នៃការអប់រំច្រើនជាងនោះ។ និយោជកត្រូវប្រឹក្សាយោបល់ ជាមួយរដ្ឋាភិបាល ក្រុមសិទ្ធិមនុស្ស អង្គការមិនមែនរដ្ឋាភិបាល ហើយនិងត្រូវចាត់វិធានការសមស្របដើម្បីកាត់បន្ថយឲ្យបានជាអប្បបរមានូវផលអវិជ្ជមានទៅលើកុមារ ដែលជាលទ្ធផលនៃការអនុវត្ត ក្រមសីលធម៌។
៥. ការងារដោយបង្ខំៈ
មិនត្រូវមានការប្រើកម្មករនិយោជិតដោយបង្ខាំង ការងារជាប់កិច្ចសន្យា ការងារដោះបំណុល ឬគ្រប់រូបភាពនៃការងារបង្ខំផ្សេងៗទៀតឡើយ។
៦. សុខភាព និងសុវត្ថិភាពៈ
និយោជកទាំងឡាយត្រូវរៀបចំឲ្យមានបរិយាកាសការងារប្រកបដោយសុវត្ថិភាព និងផាសុខភាព ដើម្បីការពារគ្រោះថ្នាក់ និងការប៉ះពាល់ដល់សុខភាពដែលអាចកើតមានឡើងពាក់ព័ន្ធនិងការងារ ឬកើតឡើងក្នុងពេលបំពេញការងារ ឬបណ្តាលមកពីការប្រតិបត្តិការរបស់ក្រុមហ៊ុន ។ បន្ថែមលើនេះក្រុមហ៊ុនត្រូវគោរពតាមបទបញ្ញតិខាងក្រោម៖
ក-និយោជកត្រូវធានាឲ្យច្បាស់ថា កិច្ចប្រតិបត្តិការដោយផ្ទាល់របស់ខ្លួន និងព្រមទាំង អ្នកម៉ៅការបន្តទាំងឡាយគោរពតាម បទបញ្ញតិផ្សេងៗ ស្តីពីសុខភាព និងសុវត្ថិភាពកន្លែង ការងារ ដែលបានបង្កើតឡើង ដោយរដ្ឋាភិបាល ឬមាត្រា២៩ CFR បទបញ្ញត្តិនៃច្បាប់សហព័ន្ធដែលជំរុញឲ្យអនុវត្តដោយ OSHA (សុវត្ថិភាពវិជ្ជាជីវៈ និងសុខភាព) មួយណាក៏បានឲ្យតែមានការការពារដល់សុខភាព និងគ្រោះថ្នាក់បានប្រសើរជាង។
ខ-និយោជកត្រូវធានាឲ្យច្បាស់ថា កិច្ចប្រតិបត្តិការផ្ទាល់របស់ខ្លួនព្រមទាំងអ្នកម៉ៅការ បន្ត ទាំងឡាយត្រូវគោរពតាមអនុសញ្ញាស្តីពីសុខភាព និងសុវត្ថិភាពរបស់អង្គការពលកម្ម អន្តរជាតិ ILO ដែលបានផ្តល់សច្ចាប័ន និងទទួលស្គាល់ដោយប្រទេសសាម៉ី។
៧. ការមិនរើសអើងៈ
គ្មាននរណាម្នាក់ត្រូវបានគេរើសអើងនៅក្នុងការងារឡើយ រួមទាំងការជួល ការផ្តល់ប្រាក់ខែ អត្ថប្រយោជន៍ផ្សេងៗ ការតំលើងឋានៈ ការដាក់វិន័យ ការបញ្ឈប់ឬការចូលនិវត្តន៍ដោយផ្អែកលើភេទ ជាតិសាសន៍ សាសនា អាយុ ពិការភាពសញ្ជាតិ ទស្សនៈនយោបាយ សង្គម ឬជាតិកំណើតឡើយ។
៨. ការរុកគួន ឬរំលោភបំពានៈ
កម្មករនិយោជិតគ្រប់រូបត្រូវទទួលបាននូវការយកចិត្តទុកដាក់ដោយក្តីគោរពនិងដោយសេចក្តីថ្លៃថ្នូរ ។ គ្មាននរណាម្នាក់ត្រូវបានគេរំខាន ឬរំលោភបំពានទាំងផ្លូវកាយ ផ្លូវភេទ ផ្លូវចិត្ត ឬ ដោយពាក្យសំដីឡើយ។ និយោជក មិនត្រូវឲ្យមាន ឬគាំទ្ររាល់ទម្រង់នៃការធ្វើទណ្ឌកម្មលើរូបរាងកាយឡើយ។
៩. សេរីភាពសហជីព និងការចរចាររួមៈ
និយោជកត្រូវទទួលស្គាល់ និងគោរពសេរីភាពសហជីព និងការចរចារួមរបស់ កម្មករនិយោជិត ។ កម្មករនិយោជិតនឹងមិនត្រូវបានរងការរំខាន ការបំភ័យ ឬរងការសងសឹកដោយសារតែ ប្រើប្រាស់សេរីភាពសហជីព ឬការចរចាអនុសញ្ញារួមនោះឡើយ។ និយោជកមិនត្រូវសហការណ៍ជាមួយភ្នាក់ងាររដ្ឋាភិបាល និងអង្គភាពផ្សេងៗណាមួយប្រើអំណាចរដ្ឋ ដើម្បីរារាំងកម្មករមិនឲ្យកម្មករនិយោជិតបង្កើតសហជីព តាមការសំរេចចិត្តរបស់ពួកគេ។ និយោជកត្រូវអនុញ្ញាតិឲ្យអ្នកចងក្រងសហជីពចូលជួបជាមួយកម្មករនិយោជិតដោយសេរី។ និយោជកត្រូវទទួលស្គាល់សហជីពតាមការជ្រើសរើស របស់កម្មករនិយោជិត។
១០. សិទ្ធិស្រ្តី
ក-កម្មករនិយោជិតជាស្ត្រីទាំងអស់ត្រូវទទួលប្រាក់សំណងស្មើគ្នារួមទាំងផលប្រយោជន៍ផ្សេងៗទទួលបានការយកចិត្តទុកដាក់ដូចគ្នា ទទួលបានការវាយតំលៃដូចគ្នា ចំពោះការងារដូចគ្នា និងឱកាសដូចគ្នា ដើម្បីទទួលបានតួនាទី និងផលប្រយោជន៍ដូចកម្មករបុរសដែរ។
ខ-មិនត្រូវពិនិត្យ ឬទាមទារឲ្យពិនិត្យការមានផ្ទៃពោះ ធ្វើជាលក្ខខណ្ឌដើម្បីផ្តល់ការងារ ឲ្យកម្មករនិយោជិតនោះឡើយ។
គ-កម្មករនិយោជិតដែលសំរាកលំហែរមាតុភាពនឹងមិនត្រូវប្រឈម និងការដេញចេញឬការ គំរាមបណ្តេញចេញពីការងារ ការបាត់បង់អតីតភាពការងារ ឬការកាត់ប្រាក់ឈ្នួល ហើយត្រូវគេអនុញ្ញាតឲ្យត្រឡប់មកធ្វើការងារដើមវិញ ដោយរក្សាប្រាក់ឈ្នួលនិងអត្ថប្រយោជន៍ផ្សេងៗដដែល។
ឃ-កម្មករនិយោជិតទាំងអស់ មិនត្រូវបានបង្ខំ ឬដាក់សម្ពាធមិនឲ្យមានកូននោះឡើយ។
ង-កម្មករនិយោជិតទាំងអស់ និងមិនត្រូវគេឲ្យធ្វើការណាដែលមានគ្រោះថ្នាក់ រួមមានធ្វើការ ជាមួយជាតិគីមី ឬថ្នាំដែលអាចធ្វើឲ្យប៉ះពាល់ដល់សុវត្ថិភាព និងសុខភាព រួមទាំងសុខភាព បន្តពូជរបស់ពូកគេ។