បណ្តឹង

WRC ធ្វើការស៊ើបអង្កេតទៅលើលក្ខខណ្ឌការងារនៅក្នុងរោងចក្រផលិតសំលៀក បំពាក់ និងផលិតផលផ្សេងៗទៀតសម្រាប់សាកលវិទ្យាល័យនានានៅអាមេរិចខាងជើង ដែលឆ្លើយតបទៅនឹងបណ្តឹងរបស់កម្មករនិយោជិត ឬនៅពេលដែលមានព័ត៌មានពីប្រភពព័ត៌មាន ផ្សេងៗទៀតបានបង្ហាញអំពីបញ្ហានានានៅក្នុងរោងចក្រទាំងនោះ។ ការស៊ើបអង្កេតនោះរួមមាន ការសម្ភាសន៍ជាមួយកម្មករនិយោជិតនៅខាងក្រៅកន្លែងធ្វើការ នៅក្នុងកន្លែងណាមួយ ដែលកម្មករនិយោជិតមិនភ័យខ្លាច ប្រមូលនូវឯកសារ ដែលពាក់ព័ន្ធ ជួបជាមួយថ្នាក់គ្រប់គ្រង និងប្រភពដែលបានដឹងផ្សេងៗទៀត។ នៅពេលដែលការរំលោភបំពានត្រូវ បានកំណត់ នៅក្នុងរោងចក្រណាមួយ ត្រូវផ្តល់អនុសាសន៍ដើម្បីធ្វើការកែលម្អរ។

ជាទូទៅពាក្យបណ្តឹងរបស់កម្មករនិយោជិតទៅដល់ WRC តាមរយៈអង្គការមិនមែនរដ្ឋាភិបាលឬសហជីពដែលមានទំនាក់ទំនងជាមួយ WRC ។ទោះបីជាយ៉ាងនេះក្តីកម្មករនិយោជិតឬតំណាងកម្មករនិយោជិតក៏អាចដាក់ពាក្យបណ្តឹងមក WRC តារយៈបំពេញទម្រង់ខាងក្រោមៈ

បញ្ជូនបណ្តឹង

ប្រសិនបើអ្នកជ្រើសរើសយកការផ្ញើបណ្តឹងសូមបំពេញព័ត៌មានខាងក្រោមៈ

    ឈ្មោះប្រទេសដែលរោងចក្រនោះតាំងនៅ

    ឈ្មោះ និងអាសយដ្ឋានរបស់រោងចក្រ

    ព័ត៌មានលំអិតឱ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបានស្តីអំពីការំលោភ សិទ្ធិកម្មករ។

    យើងស្វាគមន៍ចំពោះការផ្ញើឯកសារដែលពាក់ព័ន្ធផងដែរ។

    ព័ត៌មានសម្រាប់ទំនាក់ទំនងដែលយើងអាចទាក់ទងទៅអ្នកបាន (យកល្អតាម ទូរស័ព្ទ) ដើម្បីតាមដានលើបណ្តឹងនោះ។

    សូមបញ្ជាក់ថា យើងនឹងរក្សាឈ្មោះ និងព័ត៌មានទំនាក់ទំនងរបស់អ្នកដោយ សម្ងាត់បំផុត។ ព័ត៌មានទាំងនោះមិនត្រូវបានបើកចំហរជាសាធារណៈឡើយ លើកលែងតែអ្នកបានផ្តល់ការអនុញ្ញាតិជាមុន។ ព័ត៌មានទាំងនេះ នឹងត្រូវប្រើប្រាស់សម្រាប់តែតាមដានអំពីបណ្តឹងនោះតែប៉ុណ្ណោះ។

    សូមបញ្ជាក់ថា WRC នឹងមិនធ្វើការស៊ើបអង្កេតនូវរាល់បណ្តឹងទាំងអស់ដែល WRC បានទទួលនោះទេ។ WRC ធ្វើការថ្លឹងថ្លែងលើកត្តាផ្សេងៗក្នុងការសម្រេចចិត្តថា តើ គួរធ្វើការបន្តក្នុងការស៊ើបអង្កេត ឬយ៉ាងណា។ ចំណុចដែលត្រូវពិចារណាទាំងនោះរួមមាន កម្រិតនៃការរំលោភបំពានដែលបានលើកឡើង ចំនួនកម្មករនិយោជិតដែលពាក់ព័ន្ធ គំនិត យោបល់ពីអង្គការក្រៅរដ្ឋាភិបាលក្នុងស្រុងអំពីភាពច្បាស់លាស់នៃការចោទប្រកាន់ទាំង នោះ តើក្រុមហ៊ុនដែលជាអ្នកទិញពាក់ព័ន្ធទៅនឹងសាកលវិទ្យាល័យនោះមានឥទ្ធិពលគ្រប់ គ្រាន់ដើម្បីធ្វើសកម្មភាពកែលម្អដែរឬទេ? ហើយតើកម្មករទាំងនោះគាំទ្រការស៊ើបអង្កេត ដែរឬទេ?